សេចក្ដីជូនដំណឹងអំពីឯកជនភាពនៃ Galaxy Wearable បាន​អាប់ដេត​ចុងក្រោយ​នៅ៖ ថ្ងៃទី 1 ខែមេសា ឆ្នាំ 2021 នៅក្រុមហ៊ុន Samsung Electronics Co., Ltd. យើងដឹងថា ឯកជនភាពមានសារៈសំខាន់ប៉ុណ្ណាចំពោះ​អតិថិជន​របស់យើង។ យើងបាន​បង្កើត​​សេចក្ដីជូនដំណឹង​អំពីឯកជនភាពនេះដើម្បីធានាឲ្យអ្នក​យល់ដឹងពីរបៀបដែល​យើង​ប្រមូល​ និង​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក។ គោលការណ៍ឯកជនភាពរបស់យើង - ដែលអាចចូលមើលបានតាម https://account.samsung.com/membership/terms/privacypolicy - ក៏អនុវត្តផងដែរចំពោះការប្រើប្រាស់ Galaxy Wearable របស់អ្នក។ គោលការណ៍ឯកជនភាពរបស់យើងមានព័ត៌មានជា​ច្រើនទៀត​ស្តីពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យរបស់អ្នក។ គោលការណ៍នេះក៏រួមបញ្ចូលព័ត៌មានអំពីរបៀបទំនាក់ទំនងមកយើងផងដែរ។ សូមអានគោលការណ៍ឯកជនភាពរបស់យើងបន្ថែមពីលើ​សេចក្ដីជូនដំណឹង​ឯកជនភាពនេះ។ យ៉ាងណាម៉ិញ សេចក្ដីជូនដំណឹង​អំពីឯកជនភាពនេះមានអធិកភាពលើគោលការណ៍ឯកជនភាពនៅគ្រប់ពេលទាំងអស់។ តើយើងប្រមូលព័ត៌មាន​អ្វី​ខ្លះ? តាមរយៈ Galaxy Wearable របស់អ្នក យើងប្រមូល និងរក្សាទុកព័ត៌មានអំពីអ្នកតាមរបៀបខុសៗគ្នា។ ព័ត៌មាន​ដែល​អ្នក​ផ្ដល់​ឲ្យ​ដោយ​ផ្ទាល់ • នៅពេលអ្នក​ចុះឈ្មោះចូល​ទៅ Samsung account នៅលើ​ឧបករណ៍ Galaxy Wearable របស់អ្នក ព័ត៌មានអំពី Samsung account ដូចជាលេខសម្គាល់ Samsung account របស់អ្នក។ ព័ត៌មានអំពីការប្រើប្រាស់ Galaxy Wearable របស់អ្នក • ព័ត៌មានអំពី​ឧបករណ៍​របស់អ្នកដូចជា ប្រភេទ​ឧបករណ៍ ម៉ូដែល​ឧបករណ៍ ប្រភេទ OS និងកំណែ អង្គកំណត់អត្តសញ្ញាណ​ឧបករណ៍ និងអង្គកំណត់អត្តសញ្ញាណ​ពិសេសផ្សេងទៀត អ្នកផ្ដល់សេវា​បណ្ដាញ​ចល័ត ការ​កំណត់​រចនាសម្ព័ន្ធ និង​ការកំណត់​របស់ឧបករណ៍។ • ព័ត៌មានដែលទាក់ទងនឹង​ទីកន្លែង​របស់អ្នកតាមរយៈ GPS, Bluetooth និងសញ្ញា WiFi ។ មុខងារមួយចំនួននៃ Galaxy Wearable របស់អ្នក តម្រូវឲ្យមាន​ការប្រមូល​ទីតាំង​ភូមិសាស្ត្រជាក់លាក់នៃឧបករណ៍របស់អ្នក ហើយនៅក្នុងករណីទាំងនោះ យើងនឹងប្រមូលទីតាំង​ភូមិសាស្ត្ររបស់អ្នក ប៉ុន្តែទាល់តែមានការអនុញ្ញាតពីអ្នកប៉ុណ្ណោះ។ ឧបករណ៍​របស់អ្នកនឹងជូនដំណឹងដល់អ្នក នៅពេលមុខងាររបស់ Galaxy Wearable ត្រូវការប្រមូល​ទីតាំងភូមិសាស្ត្រជាក់លាក់របស់អ្នក។ សូមកត់ចំណាំថា ប្រសិនបើអ្នកមិនអនុញ្ញាតឲ្យ Galaxy Wearable ប្រមូលទីតាំងភូមិសាស្ត្រជាក់លាក់របស់អ្នកទេ អ្នកមិនអាចប្រើប្រាស់មុខងារទាំងអស់របស់ Galaxy Wearable បានទេ។ • នៅពេលអ្នកប្រើប្រាស់មុខងារ​ការភ្ជាប់​ពីចម្ងាយ (ដូចជាការ​ភ្ជាប់​ឧបករណ៍​ចល័តរបស់អ្នកទៅ​ឧបករណ៍ Galaxy Wearable របស់អ្នក តាម Wi-Fi ឬ​ទិន្នន័យ​ចល័ត ជាជាងតាម Bluetooth ដូច្នេះ Galaxy Wearable របស់អ្នកអាចទទួល​សារ​ពី​ទូរសព្ទ​របស់អ្នកបាន)។ ព័ត៌មានអំពី​កម្មវិធី​ដែលបានដំឡើងនៅលើ​ឧបករណ៍​ចល័តរបស់អ្នក ដូចជា ការជូនដំណឹង​និង​ខ្លឹមព័ត៌មាន​របស់​សារ​ និង​អ៊ីមែល​ដែលបានទទួល (រួមទាំង​ខ្លឹមព័ត៌មាន​របស់​សារ និងឯកសារ​មេឌៀ)។ ហើយ • ប្រសិនបើអ្នកប្រើប្រាស់​មុខងារ​ចម្លងទុក​ និង​ស្ដារ កំណែសុហ្វវែរ ក្រមនៃការលក់ បញ្ជីនៃ​កម្មវិធី​ដែលបានដំឡើង និងដែល​បានប្រើប្រាស់​ថ្មីៗ ទិន្នន័យ​និង​ការកំណត់​របស់​កម្មវិធី​ដែលបានដំឡើង ការកំណត់​គេហអេក្រង់ ដែលរួមមាន​មុខ​នាឡិកា កម្មវិធី​និង​វីដជីត ការកំណត់​នៃ​ការជូនដំណឹង ការកំណត់​ប្រព័ន្ធ ដែលរួមមាន អេក្រង់ សំឡេង​និង​រំញ័រ។ • ប្រសិនបើអ្នកបានយល់ព្រមក្នុងការ​ផ្ញើ​ទិន្នន័យ​កំហុស​វិនិច្ឆ័យ ព័ត៌មានអំពីកំហុសវិនិច្ឆ័យ បច្ចេកទេស កំហុស និងព័ត៌មានអំពីការប្រើប្រាស់ ដូចជា ពេលវេលា និង​ថិរវេលា​នៃការប្រើប្រាស់ Galaxy Wearable របស់អ្នក ​កម្មវិធី​ដែលបានដំឡើងដោយអ្នក និងរយៈពេលដែលអ្នកបើក ឬ​បិទ​កម្មវិធី។ យើងក៏អាចនឹងប្រមូលព័ត៌មានអំពីអ្នក Galaxy Wearable និង​កម្មវិធី​របស់អ្នក ឧបករណ៍​ដែលបាន​ភ្ជាប់​ទៅ Galaxy Wearable របស់អ្នក និងការប្រើប្រាស់ Galaxy Wearable របស់អ្នកផងដែរ នៅក្នុងវិធីដែលយើងពណ៌នាទៅអ្នកនៅពេល​ប្រមូល និង​នៅពេលណាដែលចាំបាច់ យើងនឹង​ទទួលយកការយល់ព្រមរបស់អ្នក។ តើ​យើង​​ប្រើប្រាស់​ព័ត៌មាន​របស់​អ្នក​ដោយ​របៀប​ណា? • ដើម្បី​ជួយឲ្យអ្នកចុះបញ្ជីសម្រាប់ ឬប្រើ Galaxy Wearable របស់អ្នក។ • ដើម្បីផ្តល់សេវាកម្ម និងមុខងារដែលអ្នកស្នើសុំ។ • ដើម្បីឆ្លើយតបសំណើ និងសំណួររបស់អ្នក និងដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកអំពី Galaxy Wearable របស់អ្នក រួមមានការផ្តល់ជំនួយនៅពេលអ្នកស្នើសុំជំនួយបច្ចេកទេសទាក់ទងនឹង Galaxy Wearable របស់អ្នក។ • ដើម្បីអនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​អន្តរកម្ម​ជាមួយ​កម្មវិធី មុខងារ និង​សេវាកម្ម​របស់ Samsung ឬរបស់ភាគីទីបីដែលបាន​ជ្រើស។ ឧទាហរណ៍ អ្នកអាចចម្លងទុក​កម្មវិធី និងព័ត៌មាន​ការកំណត់​របស់អ្នកទៅ Samsung Cloud ឬប្រើប្រាស់ Samsung Health នៅលើ Galaxy Wearable របស់អ្នក។ • ដើម្បីផ្តល់​ខ្លឹមព័ត៌មាន​តាមបំណង និងសេវាទាក់ទងនឹង Galaxy Wearable របស់អ្នក។ • ដើម្បី​ផ្ដល់​ការផ្សព្វផ្សាយ​ និង​ការផ្ដល់ជូនតាមរយៈការប្រាស្រ័យទាក់ទងនៃការ​ធ្វើ​ទីផ្សារ​ដោយ​ផ្ទាល់ (ដូចជា តាមរយៈ​ការជូនដំណឹង អ៊ីមែល និង​សារ​អត្ថបទ) តែ​នៅ​កន្លែងណាដែល​អ្នក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការយល់ព្រម​ដាច់ដោយឡែក​របស់​អ្នក​ប៉ុណ្ណោះ។ • ដើម្បីធ្វើ​ប្រតិបត្តិការ វាយតម្លៃ និង​កែលម្អ Galaxy Wearable និង​អាជីវកម្ម​របស់​យើង (រួម​ទាំង​​ការអភិវឌ្ឍ​ផលិតផល​ និងសេវាកម្ម​ថ្មី​ៗ ការពង្រឹង ​និង​ការកែលម្អ​ផលិត​ផល​ និង​​សេវា​របស់​យើង ការគ្រប់គ្រង​ការប្រាស្រ័យ​ទាក់ទង​របស់​យើង ការវិភាគ​ផលិត​ផល​របស់​យើង មូលដ្ឋាន​អតិថិជន និង​សេវា​នានា ការធ្វើ​ការ​ស្រាវជ្រាវ​ទីផ្សារ ការធ្វើ​ការវិភាគ​ទិន្នន័យ ព្រមទាំង​ការធ្វើ​គណនេយ្យ ការធ្វើ​សវនកម្ម និង​មុខងារ​ផ្ទៃក្នុង​ផ្សេងទៀត)។ • ដើម្បី​ស្នើសុំយោបល់​របស់​អ្នក​អំពី​ផលិតផល​ និង​សេវា​កម្មរបស់​យើង ព្រមទាំង​អនុវត្ត​ការស្ទង់មតិ​អតិថិជន ដោយមាន​ការយល់ព្រម​ដាច់ដោយឡែក​របស់​អ្នក បើ​ចាំបាច់។ • ដើម្បី​ផ្ដល់​អាប់ដេត​នៃ​សុហ្វវែរ សេវា​ថែទាំ និង​ការគាំទ្រ​សម្រាប់​ឧបករណ៍​ Galaxy Wearable របស់​អ្នក។ •​ ដើម្បីការពារ កំណត់​អត្តសញ្ញាណនិង​ទប់ស្កាត់លើ​ការក្លែងបន្លំ​ និង​សកម្មភាព​ឧក្រិដ្ឋ​ ការទាមទារ និង​ទំនួលខុសត្រូវ​ផ្សេងៗទៀត។ • ដើម្បីអនុលោម​តាម​ និងដាក់ឲ្យ​អនុវត្តនូវលក្ខខណ្ឌតម្រូវការផ្នែកច្បាប់​ដែលបាន​កំណត់ឲ្យអនុវត្ត ស្តង់ដារ​ឧស្សាហកម្ម​ដែលពាក់ព័ន្ធ និង​គោលការណ៍នានា​របស់​យើង រួមមាន​សេចក្ដីជូនដំណឹង​អំពីឯកជនភាព និងគោលការណ៍ឯកជនភាពនេះ។ Galaxy Wearable របស់អ្នកអាចនឹងផ្ដល់សមត្ថភាពក្នុងការ​ភ្ជាប់​ទៅ ឬប្រើប្រាស់​កម្មវិធី សេវាកម្មនិងមុខងាររបស់ Samsung ឬរបស់ភាគីទីបី។ ឧទាហរណ៍ អ្នកអាចប្រើប្រាស់ Samsung Health ឬ Bixby Voice នៅលើ​ឧបករណ៍ Galaxy Wearable របស់អ្នកបាន។ កម្មវិធី សេវាកម្មនិងមុខងាររបស់ Samsung និងរបស់ភាគីទីបី អាចនឹងមាន​សេចក្ដីជូនដំណឹង​អំពីឯកជនភាព​របស់ពួកគេផ្ទាល់។ សូមពិនិត្យមើលសេចក្ដីជូនដំណឹងទាំងនោះ ដើម្បីធ្វើឲ្យប្រាកដថា អ្នកយល់អំពីរបៀបដែលសេវាកម្មទាំងនោះដំណើរការព័ត៌មានរបស់អ្នក។ ក្នុងករណីដែល​កម្មវិធី សេវាកម្ម ឬ​មុខងារ​ដែល​បាន​តភ្ជាប់ ឬបានបង្ហាញណា​មួយ​ផ្សេងទៀត ដែលមិនមែន​ជា​របស់​យើង ​ឬ​គ្រប់គ្រង​ដោយ​យើង យើង​មិន​ទទួលខុសត្រូវ​លើ​ខ្លឹមព័ត៌មាន​ ការប្រើប្រាស់​ ឬ​ក៏​ការអនុវត្ត​ឯកជនភាពរបស់​វា​នោះ​ឡើយ។ តើយើងនឹង​ចែករំលែក​ព័ត៌មានរបស់អ្នកជាមួយនរណា​ខ្លះ? យើងនឹងបញ្ចេញព័ត៌មានរបស់អ្នកជាផ្ទៃក្នុងនៅក្នុងអាជីវកម្មរបស់យើង និងដល់អង្គភាពខាងក្រោម ប៉ុន្តែសម្រាប់តែគោលបំណងដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។ * ក្រុមហ៊ុន​បុត្រសម្ពន្ធ៖ បណ្ដុំ​ក្រុមហ៊ុន​របស់ Samsung Electronics ផ្សេងទៀត ដែល​យើង​គ្រប់គ្រង ​ឬកាន់កាប់។ * អ្នកផ្ដល់​សេវា៖​ ក្រុមហ៊ុនដែលបានជ្រើសរើសដោយយកចិត្តទុកដាក់ដែល​ផ្ដល់​សេវា​ឲ្យ ឬ​​ក្នុង​នាមយើង ដូចជាទិន្នន័យសឺវើដែលរក្សាទិន្នន័យក្នុង​នាមយើង។ អ្នកផ្ដល់​សេវា​ទាំងនេះ​ក៏​ប្ដេជ្ញា​ក្នុងការការពារ​ព័ត៌មាន​របស់​អ្នក​ផងដែរ។ * ភាគី​ផ្សេងទៀត នៅពេលដែលត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់ ឬនៅពេលចំបាច់ក្នុងការការពារ Galaxy Wearable របស់អ្នក ឧទាហរណ៍ តាមផ្លូវច្បាប់ នីតិវិធី​ច្បាប់ ឬតាមដីកាតុលាការចេញពីអាជ្ញាធរ​រដ្ឋាភិបាល វា​អាច​ចាំបាច់ក្នុងការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក។ ពួកគេក៏អាចស្វែងរកព័ត៌មានរបស់អ្នកពីយើងផងដែរក្នុងគោលបំណងនៃការពង្រឹងច្បាប់ សន្តិសុខជាតិ ការប្រឆាំងអំពើភាវរកម្ម ឬក៏បញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងសន្តិសុខសាធារណៈ។ * ភាគី​ផ្សេងទៀតដែល​ជាប់​ទាក់ទង​ជាមួយ​ប្រតិបត្តិការ​ក្រុមហ៊ុន៖ យើង​អាច​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ជូន​ទៅភាគីទីបីដែល​ជា​ផ្នែក​មួយ​នៃ​ការបញ្ចូលគ្នា​ ឬ​ការផ្ទេរ ការទិញ​ ឬ​ការលក់ ឬ​ក៏​ក្នុង​ករណី​ក្ស័យធន និង * ភាគី​ផ្សេងទៀត​ដែល​មាន​ការយល់ព្រម​របស់​អ្នក ឬ​ក៏​តាម​ការបង្គាប់​របស់​អ្នក៖ បន្ថែម​លើ​ការបញ្ចេញ​ព័ត៌មាន​ ដូច​ដែល​បាន​ពណ៌នា​ក្នុង​សេចក្តីជូនដំណឺងអំពីឯកជនភាព​នេះ យើង​អាច​ចែករំលែក​ព័ត៌មាន​អំពី​អ្នក​ជាមួយភាគីទីបី​នានា នៅពេល​អ្នក​យល់ព្រម​ដាច់ដោយឡែក ឬ​ក៏​ស្នើ​ឲ្យ​ធ្វើ​ការចែករំលែក​នោះ។ ការ​អាប់ដេត​សេចក្ដីជូនដំណឹង​អំពីឯកជនភាពនេះ សេចក្ដីជូនដំណឹង​អំពីឯកជនភាពនេះអាចត្រូវបាន​អាប់ដេត​ដើម្បីជូនដំណឹងដល់អ្នកអំពីការផ្លាស់​​ប្ដូរ​ពីរបៀបដែលយើងប្រមូល និងដំណើរការព័ត៌មានរបស់អ្នកសម្រាប់ Galaxy Wearable របស់អ្នក ឬពីការផ្លាស់​ប្ដូរ​ដែលពាក់ព័ន្ធនឹងច្បាប់ ឬបទបញ្ជានានា។ កាលបរិច្ឆេទ ដែលឯកសារនេះត្រូវបាន​អាប់ដេត​ចុងក្រោយ ត្រូវបានបង្ហាញ​នៅផ្នែកខាងលើនៃ​សេចក្ដីជូនដំណឹង​អំពីឯកជនភាពនេះ។ Version:P01.03.00